គន្លឹះក្នុងការបន្ធូរបន្ថយគ្រោះមហន្តរាយសម្រាប់ជនបរទេស
1សូមស្វែងយល់អំពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗនៅប្រទេសជប៉ុន។
ជប៉ុនគឺជាប្រទេសមួយដែលសំបូរទៅដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ (ដូចជាការរញ្ជួយដី រលកយក្សស៊ូណាមិ ព្យុះទីហ្វុង ភ្លៀងធ្លាក់ខ្លាំង ជាដើម)។ ជាធម្មតាព្យុះទីហ្វុង និងភ្លៀងធ្លាក់ខ្លាំង កើតឡើងនៅចន្លោះពីខែមិថុនាដល់ខែតុលា។ ប្រសិនបើមានគ្រោះមហន្តរាយធំ នោះអាចបណ្ដាលឱ្យមានការខូចខាតផ្សេងៗ ដែលរារាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
2សូមត្រៀមទុកជាមុន
ត្រូវត្រៀមទុកជាមុនដើម្បីកាត់បន្ថយកម្រិតនៃការខូចខាត។
ការត្រៀមខ្លួនរួចរាល់
ការការពារមិនឱ្យដួលរលំគ្រឿងសង្ហារឹម
ការត្រៀមបង្វិចសម្ភារៈប្រើប្រាស់។
ការទិញទឹក និង ចំណីអាហារស្តុកទុក
ជាដើម
ការត្រៀមខ្លួនដែលត្រូវធ្វើនៅក្នុងតំបន់
ការរក្សាទំនាក់ទំនងល្អនៅក្នុងសហគមន៍ អាចផ្ដល់ផលប្រយោជន៍យ៉ាងធំ នៅក្នុងពេលមានគ្រោះមហន្តរាយ។ ការចូលរួមយ៉ាងសកម្ម នៅក្នុងការហ្វឹកហាត់អំពីវិធីការពារពីគ្រោះមហន្តរាយ ការចូលរួមនៅក្នុងសកម្មភាពស្ម័គ្រចិត្តនៅក្នុងតំបន់ដែលលោកអ្នករស់នៅជាដើម។
3សូមត្រួតពិនិត្យព័ត៌មានអំពីគ្រោះមហន្តរាយ
មានកម្មវិធី និង គេហទំព័រដែលមានប្រយោជន៍ជាច្រើន ដែលផ្ដល់ព័ត៌មានអំពីគ្រោះមហន្តរាយ។ សូមចុះឈ្មោះទុកជាមុន នៅក្នុងទូរស័ព្ទដៃទំនើបជាដើម
http://www.bousai.go.jp/kokusai/web/img/13_bousai_guidebook_Web_KH.pdf
ជាពិសេស ព្យុះទីហ្វុងអាចមកដល់មុនពេលកំណត់។
រាជរដ្ឋាភិបាលប្រចាំប្រទេស ប្រហែលជាមានវិធីសាស្ត្រក្នុងការបញ្ជូនព័ត៌មានពហុភាសារៀងៗខ្លួន។ សូមត្រួតពិនិត្យជាមុន។
សូមត្រួតពិនិត្យអាគារជម្លៀសខ្លួនជាដើម ដែលស្ថិតនៅក្នុងតំបន់រស់នៅរបស់លោកអ្នកជារៀងរាល់ថ្ងៃ។
4សូមជម្លៀសខ្លួនដោយសុវត្ថិភាព
ជាគោលការណ៍ អ្នកដែលស្ថិតនៅទីតាំងប្រកបដោយគ្រោះថ្នាក់ ក្នុងកំឡុងពេលមានគ្រោះមហន្តរាយ គួរតែត្រូវបានជម្លៀសខ្លួនទៅកាន់ទីតាំងមានសុវត្ថិភាព។ ជាធម្មតា ទីកន្លែងសាធារណៈដូចជា សាលាបឋមសិក្សា និង អនុវិទ្យាល័យ ត្រូវបានជ្រើសរើសធ្វើជាអាគារជម្លៀសខ្លួន។
សូមត្រួតពិនិត្យទីតាំងជម្លៀសខ្លួន និង លំហូរវាយតម្លៃសកម្មភាពជម្លៀសខ្លួន ប្រសិនបើការឆ្លងរាលដាលនៃមេរោគកូរ៉ូណានៅមិនទាន់បញ្ចប់។
http://www.bousai.go.jp/kokusai/evacuation_points/pdf/point_km.pdf
ប្រសិនបើមានរញ្ជួយផែនដី និង រលកយក្សស៊ូណាមិ
ប្រសិនបើអ្នកមានអារម្មណ៍ថាមានរញ្ជួយនៅក្បែរសមុទ្រ ឬ មានការប្រកាសព្រមានអំពីរលកយក្សស៊ូណាមិជាដើម សូមជម្លៀសខ្លួនទៅទីតាំងខ្ពស់ជាបន្ទាន់។
នៅក្នុងករណីមានភ្លៀងធ្លាក់ខ្លាំង
សូមកុំទៅជិតទន្លេ ឬ ច្រាំង
កម្មវិធីទូរស័ព្ទដៃទំនើបសម្រាប់ប្រើប្រាស់ពេលមានគ្រោះមហន្តរាយ
Safety tips
នេះជាកម្មវិធីឲ្យអ្នកងាយដឹងពីព័ត៌មានគ្រោះមហន្តរាយនៅជប៉ុន
《iOS》
https://itunes.apple.com/us/app/safety-tips/id858357174
《Android》
https://play.google.com/store/apps/details?id=jp.co.rcsc.safetyTips.android&hl=en
VoiceTra
នេះគឺជាកម្មវិធីបកប្រែជាសំឡេងច្រើនភាសាដែលមានភាពត្រឹមត្រូវខ្ពស់ដែលបកប្រែទៅជាភាសាបរទេសនៅពេលអ្នកនិយាយទៅកាន់វា។
《iOS》
https://apps.apple.com/us/app/id581137577
《Android》
https://play.google.com/store/apps/details?id=jp.go.nict.voicetra&hl=en
ការណែនាំសេវាកម្មដែលបានប្រើប្រាស់បច្ចេកវិទ្យា VoiceTra
https://gcp.nict.go.jp/news/products_and_services_GCP.pdf
NHK WORLD-JAPAN
បញ្ជូនព័ត៌មានរបស់NHK។ មានការផ្តល់ព័ត៌មានបន្ទាន់ទាក់ទងនឹងរញ្ជួយដី/រលកយក្សត្ស៊ុណាមិផងដែរ។
《iOS》
https://itunes.apple.com/us/app/nhk-world-tv/id350732480?mt=8
《Android》
https://play.google.com/store/apps/details?id=jp.or.nhk.nhkworld.tv&hl=en
គេហទំព័រដែលអាចប្រើប្រាស់បានក្នុងកំឡុងពេលមានគ្រោះមហន្តរាយ
ព័ត៌មានអំពីគ្រោះមហន្តរាយពីទីស្នាក់ការឧតុនិយមជប៉ុន
https://www.data.jma.go.jp/multi/index.html?lang=kh
ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ វិបផតថលការពារគ្រោះមហន្តរាយ
https://www.mlit.go.jp/river/bousai/bousai-portal/index.html
NHK WORLD-JAPAN
ត្រួតពិនិត្យ/សហប្រតិបត្តិការ៖ ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនង នាយកដ្ឋានពន្លត់អគ្គីភ័យ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នាយកដ្ឋានទេសចរណ៍ ទីស្នាក់ការឧតុនិយម
*ព័ត៌មានរបស់កម្មវិធី ឬគេហទំព័រ គឺគិតត្រឹមចុងខែសីហា ឆ្នាំ២០២៤។